(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានករណីសិស្សានុសិស្ស​ នៅវិទ្យាល័យ «សន្តិភាព» ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន៧នាក់ បាន​ដួលសន្លប់ជាបន្តបន្ទាប់ ដោយការបញ្ជាក់បឋម ​​មិនដឹង​ពី​មូលហេតុនៅឡើយទេ។ នេះបើតាមការអះអាងរបស់ លោកគ្រូអ្នកគ្រូ និងសមត្ថកិច្ច នៅក្នុងខេត្តនេះ។

ខណៈពេលនេះ ក្រុមគ្រូពេទ្យ បានបញ្ជូនសិស្សានុសិស្សទាំង៧រូបនេះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិនហើយ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ​ ដែលកើតមានឡើងនូវករណីដួលសន្លប់ សិស្ស​នៅវិទ្យាល័យ «សន្តិភាព» លើកទី១​៖ កាលពីថ្ងៃទី៦ ខែកុម្ភៈ ដួលសន្លប់សិស្សចំនួន៧នាក់​,​ លើកទី២៖ ថ្ងៃទី៧ ដួលសន្លប់សិស្សចំនួន៥​នាក់​ រហូតបានបិតសាលារយៈពេល១ថ្ងៃ​ លុះព្រឹកនេះ ដួលសន្លប់ ចំនួន៧នាក់ទៀត៕