(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត ISUZU នៅក្នុងប្រទេសកម្ពុជា បានផ្តល់ប្រូម៉ូសិនពិសេសគឺ ទិញមួយ ថែមមួយ ជូនដល់អតិថជន ដែលមានបំណងចង់ទិញរថយន្តថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។

ប្រម៉ូសិននេះ រួមមាននូវអត្ថប្រយោជន៍ជាច្រើន សម្រាប់ការទិញ ឬកក់រថយន្ត ISUZU ម៉ូដែលណាមួយនឹងទទួលបានដូចជា៖

* ម៉ូតូ HONDA Zoomer-X ឆ្នាំ2018 មួយគ្រឿង
* ផ្ដល់ជូនកញ្ចប់សេវាថែទាំ VVIP ពិសេស
* ចាប់អាំងប៉ាវសំណាងភ្លាមៗ
* កំរាលជើងមួយឈុតដ៍ស្រស់ស្អាតពីរោងចក្រផ្ទាល់
* ទទួលបានស្លាកលេខឥតគិតថ្លៃ
* ការធានាជូនពីរោងចក្រផ្ទាល់រហូតដល់ 03 ឆ្នាំ

សម្រាប់អតិថិជននៅក្រុងសៀមរាប អាចអញ្ជើញធ្វើការទស្សនាការតាំងបង្ហាញរថយន្ត ISUZU ស៊េរីថ្មីម៉ូដែល2018 នៅផ្សារទំនើបឡាក់គីម៉ល ក្រុងសៀមរាប ចំនួន២ថ្ងៃ គឺនៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩៖00ព្រឹក ដល់ម៉ោង១០៖០០យប់។

អតិថិជនអាចធ្វើការបង់រំលោះជាមួយអត្រាការប្រាក់ទាបបំផុត សម្រាប់រថយន្ត ISUZU D-MAX Blue Power និងThe ISUZU mu-X Blue Power ស៊េរីថ្មីម៉ូដែល ២០១៨។ ជាមួយគ្នានេះដែរ​​ អតិថិជនក៏អាចធ្វើការបើកបរសាកល្បង ដើម្បីជ្រាបកាន់តែច្បាស់ពីលក្ខណ:ពិសេសៗជាច្រើនរបស់រថយន្ដ ISUZU ស៊េរីថ្មីម៉ូដែល២០១៨ ជាមួយបច្ចេកវិទ្យា ISUZU INSIGHT ថ្មីចុងក្រោយ។

ព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 023 950 084 / 077 668 899 ឬមកទស្សនាផ្ទាល់នៅអាគារតាំងបង្ហាញ ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕