(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក ហួន លីហួរ, លោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកចង់ជំនួសតំណែងសម្ដេច មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ គឺចេះតែបញ្ឆេះសង្គ្រាម និងចេះជេរប៉ុណ្ណោះ

២៖ សម្ដេចតេជោ ហ៊ុន សែន៖ «កុំច្រឡំថាកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាំសេដ្ឋកិច្ចទីផ្សារសេរីមកកម្ពុជាឲ្យសោះ គឺខ្ញុំជាអ្នកនាំមកឲ្យកម្ពុជា»

៣៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកាសប្រឆាំងចំពោះនយោបាយគាំពារនិយមរបស់ប្រទេសមួយចំនួន លើវិស័យពាណិជ្ជកម្ម ដែលនាំឱ្យប្រទេសធ្លាក់ខ្លួនឯកោ

៤៖  នាយករដ្ឋមន្រ្តីកម្ពុជា៖ ភ្នំសម្រាប់វត្ថុធាតុដើមផលិតស៊ីម៉ង់ត៍ នៅ​ទីតាំងក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ជីបម៉ុង អាចប្រើបានរយៈពេល១០០ឆ្នាំ  

៥៖ គ.ជ.ប ប្រកាសមិនឱ្យហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅតាមដងវិថី និងទីប្រជុំជនមួយចំនួន ដើម្បីបញ្ចៀសការកកស្ទះ

៦៖ រដ្ឋបាលរាជធានីភ្នំពេញ ហាមឃាត់ដាច់ខាតមិនឲ្យមានការដុតផាវ ដុតកាំជ្រួច លេងល្បែងស៊ីសង និងដង្ហែក្បូនផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

៧៖  ក្រុមហ៊ុនធំៗទាំង១០ ដែលបាននាំចេញអង្ករពីកម្ពុជាច្រើនជាងគេបំផុត ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ៥ឆ្នាំចុងក្រោយ កម្ពុជានាំអង្ករចេញ២.៥លានតាន

៨៖ ក្រសួងសុខាភិបាល និងក្រសួងការងារ សហការជាមួយអង្គការសុខភាពពិភពលោក សម្រេចបង្កើតគណៈកម្មការ ដើម្បីស្រាវជ្រាវមូលហេតុកម្មករដួលសន្លប់

៩៖ ក្រុមហ៊ុនទូរទស្សន៍របស់អ្នកឧកញ៉ា គិត ម៉េង ឈ្នះសិទ្ធិផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី នាខែមិថុនាខាងមុខ  

១០៖   ខ្សែភាពយន្តឯកសារដ៏ពិសេសស្តីពី «ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ» ត្រូវបានបន្តចាក់បញ្ចាំងឲ្យប្រជាពលរដ្ឋ​នៅជនទបបានទស្សនា

* ព័ត៌មានអន្តរជាតិ (World News)

១៖ កូរ៉េខាងជើង ធ្វើព្យុហយាត្រាយោធា មុនមួយថ្ងៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅកូរ៉េខាងត្បូង

២៖ ដុតកម្តៅ! ខណៈទំនាក់ទំនង​កូរ៉េទាំងពីរ​ផ្តើម​ល្អប្រសើរ អាមេរិកឯណោះវិញ​បែរជាប្រកាសថា នឹងបន្តដាក់​ទណ្ឌកម្ម​ជាអតិបរមា ទៅលើកូរ៉េខាងជើង...

៣៖ ព័ត៌មាន​រដ្ឋកូរ៉េខាងជើង៖ «ទីក្រុងព្យុងយ៉ាង គ្មានបំណងជួបជាមួយក្រុមមន្រ្តីអាមេរិក នៅអំឡុងព្រឹត្តិការណ៍​អូឡាំពិកឡើយ...»

៤៖ ប្រទេសចិនប្រកាសពីចេតនា «ចង់ឲ្យកូរ៉េទាំងពីរ អង្គុយចុះចរចាគ្នាឡើងវិញ» ទោះបីជាអាមេរិក​ហាក់ចង់បានផ្ទុយ...

៥៖ បារាំង៖ ព្រិលធ្លាក់ខ្លាំង​បន្តគ្របដណ្តប់ទីក្រុងប៉ារីស ខណៈ​ប៉ម​តួអេហ្វហ្វែល បន្តបិទ​មិនឲ្យអ្នក​ទេសចរចូល...

៦៖ ទីបំផុត​កាណាដា «​ព្រមលក់​​ឧទ្ធម្ភាគចក្រប្រយុទ្ធ ១៦គ្រឿង តម្លៃ ២៣៣លានដុល្លារ ឱ្យ​ហ្វីលីពីន» ដោយមិនខ្វល់​ពីក្រសែ​ភ្នែកអាមេរិក និងអង្គការសិទ្ធិមនុស្ស...  

៧៖ ក្តៅគគុក! ក្រុមចំរុះ​អាមេរិក «វាយសម្រុក​ផ្លូវអាកាស និងផ្តាច់ជីវិត​មនុស្ស ១០០នាក់» នៅប្រទេសស៊ីរី...