(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣០៩គ្រឿង រកឃើញល្មើសច្បាប់៤០៦គ្រឿង (ម៉ូតូ៥៧ភាគរយ) អប់រំ២៣៥គ្រឿង និងផាកពិន័យ១៧១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៧១៩គ្រឿង អប់រំ១៩៦គ្រឿង និងផាកពិន័យចំនួន៦៤គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៦០៨គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣០,៥៣៧គ្រឿង រកឃើញយានយន្តល្មើស ៣,៩២៩គ្រឿង (ម៉ូតូ៧២ភាគរយ) ក្នុងនោះអប់រំ ២,៣១១គ្រឿង និងផាកពិន័យ១,៦១៨គ្រឿង (ម៉ូតូ៨១ភាគរយ)៕