ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អំពាវនាវដល់នគរបាលចរាចរណ៍ ឃាត់រថយន្ត Camry បាឡែន ស្លាកលេខ 2C:3636 ដែលត្រូវចោរលួច តាំងពីឆ្នាំ២០០៦ ខណៈទើបឃើញជិះល្មើសល្បឿននាពេលថ្មីៗនេះ
08-02-2018 18:17
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអំពាវនាវដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ចូលរួមពិនិត្យ និងឃាត់រថយន្តមួយគ្រឿងម៉ាក Toyota Camry បាឡែន ពាក់ស្លាកលេខ 2C:3636 ដែលត្រូវចោរលួចយកទៅបាត់ កាលពីឆ្នាំ២០០៦ ម៉្លេះ ប៉ុន្តែថ្មីៗនេះត្រូវនគរបាលចរាចរណ៍ថតរូបបាន ពេលធ្វើដំណើរល្មើសល្បឿនកំណត់។
ការអំពាវនាវនេះ ធ្វើឡើងដោយមានពាក្យបណ្តឹងរបស់ម្ចាស់រថយន្ត ឈ្មោះ ជា លឹម ភេទប្រុស អាយុ៤៨ឆ្នាំ នៅរស់នៅរាជធានីភ្នំពេញ ដែលបានបាត់រថយន្តនេះតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៦ មកម្ល៉េះ៕