Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យសម្រេចឲ្យបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ និងខេត្តកោះកុង

08-02-2018 17:51

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញអនុក្រឹត្យសម្រេចឲ្យបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុង នៅខេត្តព្រះសីហនុ និងខេត្តកោះកុង។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២,៤៤៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង ដោយក្នុងនោះមានផ្ទៃដីទំហំ៥៣១១ហិកតា និងផ្ទៃទឹកសមុទ្រទំហំ ៤៧,១៣៧ហិកតា ដូចមានផែនទីភ្ជាប់មកជាមួយ។

អនុក្រឹត្យនេះ មានគោលបំណងដូចតទៅ៖

* ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ
* ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
* រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ
* លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕

សូមអានខ្លឹមសារលម្អិតនៅក្នុងអនុក្រឹត្យនៃការបង្កើត ឧទ្យានជាតិសមុទ្រកោះរ៉ុង ដូចខាងក្រោម៖