Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រតិភូថៃ ចំណាយលុយ១ម៉ឺនដុល្លារ ជូនអាវុធហត្ថខេត្តបាត់ដំបង សម្រាប់កសាងអគារ អាហារដ្ឋាន និងបន្ទប់ស្នាក់នៅ

08-02-2018 17:34

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូប្រជាជនថៃដឹកនាំ ដោយលោក Dr. Rathawit Tangkiatphachara ដែលចុះមកស្វែងយល់ពីការងាររបស់អាវុធហត្ថខេត្ត។

ក្នុងនោះ ខាងគណៈប្រតិភូប្រជាជនថៃ បាននាំយកថវិកា១០០០០ដុល្លារ (មួយម៉ឺនដុល្លា) ដើម្បីជួយក្នុងការកសាងអគារ អាហារដ្ឋាន និងបន្ទប់ស្នាក់នៅ។

លោកឧត្តមសេនីយ៍មេបញ្ជាការ ម៉ៅ សុវណ្ណ បានថ្លែងអំណរគុណ និងស្នើឲ្យខាងគណៈប្រតិភូថៃបន្តជួយក្នុងការកសាង ជួសជុលមួយចំនួនទៀត។

ស្ថិតក្នុងភាពស្និតស្នាល និងចំណងមេត្រីភាព រវាងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងប្រជាជនថៃ ខេត្តចន្ទ័បុរី ខាងគណៈប្រតិភូ ប្រជាជនថៃ
ដែលដឹកនាំដោយលោក Dr. Radthawit ក៏បានសន្យាថា នឹងជួយជាបន្តបន្ទាប់ដើម្បីកែប្រែសោភណ្ឌ័ភាព កងរាជអាវុធហត្ថខេត្តបាត់ដំបង ឲ្យបានប្រសើរជាងមុន៕