(ភ្នំពេញ)៖ សាន់យ៉ា ជាទីក្រុង ដែលសភាពនយោបាយថ្មីរបស់រដ្ឋាភិបាលយើង បានលើកជាប្រធានបទ ក្នុងការរំឭកដាស់តឿន ពីជំនួយមហិមារបស់ចិន ហើយតាមរយៈពាក្យនេះ បានធ្វើឲ្យប្រទេសរបស់យើង ត្រូវបានប្រទេសចិន ធ្វើការវិនិយោគវាល់លាន ឥឡូវនេះបានក្លាយជាសាច់រឿងដ៏សំខាន់ថ្មីមួយទៀត ក្នុងបទនិពន្ធថ្មីសម្រាប់ខ្សែភាពយន្តថ្មីមួយរបស់ ម៉ា ច័ន្ទបញ្ញា និង Plugger។
«សន្យា» បានផលិតឡើងរយៈពេលជិត៦ខែ នឹងមានអ្នកចួលរួមពីសំណាក់ផលិតករ តន្ត្រីករ និងអ្នកបច្ចេកទេសជិត១០នាក់ ដើម្បីធ្វើការសម្រិតសម្រាំង ជាបទចម្រៀងមួយសម្រាប់ភាពយន្តរឿង «កិច្ចសន្យាស្នេហ៍ Tom And Jerry»។ ក្នុងចំណោមនោះ អ្នកផលិត និងនិពន្ធដំបូងគេបង្អស់ គឺក្រុមតន្ត្រី Plugger ដែលមានសមាជិកប្រហែល៤នាក់ ហើយត្រូវបានកែសម្រួលស្ទីលច្រៀង និងទំនុកច្រៀងមួយចំនួនដោយ ម៉ា ច័ន្ទបញ្ញា មានការថតសំឡេងពីស្ទូឌីយ៉ួ SAKORN និងបច្ចេកទេសសំឡេងពី សីហា ពិសេសមានតន្ត្រីករព្យាណូ ដ៏ល្បីមួយរូបទៀត (សុំមិនបញ្ចេញឈ្មោះ) បានធ្វើការរួមគ្នា ក្នុងនាមជាយុវជនខ្មែរសរសេរទ្រូងជំនាន់ក្រោយ ដ៏អស្ចារ្យ។
ចំពោះការផលិតវិញ មួយបទនេះ បើតាមការសម្ភាសន៍ផ្ទាល់ គឺបានចំណាយអស់ជិត១ពាន់ដុល្លា ដែលទូទៅ ការចំណាយទៅលើថ្លៃផលិតចម្រៀងមួយ អស់ថ្លៃបំផុតត្រឹម៥០០ដុល្លាប៉ុណ្ណោះ ដោយជនជាតិខ្មែរ និងមិនចំណុះក្រោមផលិតកម្មណាទាំងអស់។ ចម្រៀងនេះ ត្រូវបានអនុញ្ញាតឲ្យយកប្រើប្រាស់ ជាផ្លូវការសម្រាប់តែខ្សែភាពយន្តរឿង «កិច្ចសន្យាស្នេហ៍ Tom And Jerry» សម្ដែងដោយ ម៉ា ច័ន្ទបញ្ញា និងកញ្ញា អ៊ីងអ៊ីង ហើយមានការគាំទ្រពីក្រុមហ៊ុន PCG ថ្មី របស់ ម៉ា ច័ន្ទបញ្ញា តែប៉ុណ្ណោះ។
សូមចូលរួមគាំទ្រទាំងអស់គ្នា ចំពោះការផលិតចម្រៀង មានគុណភាពបែបនេះ ដើម្បីអាចឲ្យចម្រៀងខ្មែររបស់យើង មានសមត្ថភាពក្នុងការប្រកួតជាមួយបរទេស។ ការគាំទ្រនេះ គឺគ្រាន់តែលោកអ្នកធ្វើការភ្ជាប់ CallTune ដែលមានភ្ជាប់ស្រាប់ក្នុងចម្រៀង និងធ្វើការ Share ចម្រៀងដែលចេញពីទំព័រផ្លូវការរបស់សិល្បករទាំងអស់ Youtube Facebook នោះជាវិធីគាំទ្រដ៏អស្ចារ្យ ប្រៀបដូចជា «ពាក្យសន្យាដែលចិនប្ដេជ្ញា ជួយសេដ្ឋកិច្ចខ្មែរយើងដូច្នោះ» ដែរ៕