(ភ្នំពេញ)៖ តារាសម្តែងស្រី កញ្ញា លី ឌីណា បន្ទាប់ទីផ្សារសិល្បៈមានភាពមមាញឹកហើយនោះ មួយរយៈមកនេះ ស្រាប់តែមានព័ត៌មានជាច្រើនទម្លាយថា នាងបានក្លាយជាជនទីបី ក្នុងរឿងរ៉ាវបែកបាក់ក្រុមគ្រួសាររបស់ លោក សុវណ្ណ មករា និង អ្នកនាង ឈិន ចាន់សុធារី ខណៈរូបនាងផ្ទាល់មិនបានទៅពាក់ព័ន្ធ ជាមួយនឹង លោក សុវណ្ណ មករា នោះទេ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងរ៉ាវទាំងនេះ កញ្ញា លី ឌីណា នឹងចូលខ្លួន មក បកស្រាយ ក្នុងបទសម្ភាសន៍ របស់កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តាមរយៈការផ្សាយផ្ទាល់ ក្នុងផេក Fresh News TV និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈនេះ។
ជាការកត់សម្គាល់ គេសង្កេតឃើញថា តារាសម្តែងស្រី សាច់សខ្ចី កញ្ញា លី ឌីណា ដែលបច្ចុប្បន្នកំពុងតែមានប្រជាប្រិយភាពខ្លាំង ក្នុងទីផ្សារសិល្បៈ ដោយនាងកំពុងតែមានភាពមមាញឹកខ្លាំង ជាមួយនឹងការថតខ្សែភាពយន្តភាគនានា ឲ្យស្ថានីយទូរទស្សន៍ជាច្រើន។ ដោយទេពកោសល្យខាងសិល្បៈ រួមជាមួយនឹងសម្រស់ស្រស់សោភានោះ ធ្វើឲ្យតារាស្រីម្នាក់នេះ រកពេលទំនេរគ្មាន ដោយគេតែងតែឃើញនាង មមាញឹកគ្រប់ពេលតែម្តងជាមួយនឹងអាជីព ជាតារាសម្តែង។
បើងាកមក រឿងរ៉ាវចោទថា កញ្ញា លី ឌីណា ជាជនទី៣នេះ មហាជនមិនបានជ្រាប់នូវព័ត៌មានលំអិតច្បាស់នៅឡើយទេ ខណៈការចោទប្រកាន់នៅតែមានចំពោះរូបនាង ទាំងដែលនាង មិនបានទៅជាប់ទាក់ទងអ្វីនឹង លោក សុវណ្ណ មករា នោះ។
ពាក់ព័ន្ធនឹងរឿងនេះ កញ្ញា លី ឌីណា នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅល្ងាចថ្ងៃសៅរ៍ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ នៅលើ Fresh News TV និង Khmer Talking ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោងដដែល៕