(ភ្នំពេញ)៖ ពលរដ្ឋខ្មែរចំនួន១៨នាក់ ដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់ ទៅធ្វើការដោយខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី វៀតណាម និងប្រទេសចិននោះ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសទាំង៣ ជួយអន្តរាគមន៍នាំមកកាន់ប្រទេសខ្មែរវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង១៨នាក់ បានវិលមកដល់ប្រទេសកំណើតវិញ អស់ហើយគិតត្រឹមថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ព័ត៌មានលំអិត សូមអានក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅខាងក្រោម៖