(ភ្នំពេញ)៖​ នាពេលបច្ចុប្បន្ននេះ​ សង្កេតឃើញថា​ ទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង​ ទៅលើបណ្តាញសង្គមយូធូប​ ហើយនៅពេលថ្មីៗនេះ​ បទចម្រៀង​មួយបទមានចំណង​ជើងថា​ «អស់សិទ្ធិក្បែរ»​ ដែលជាបទរបស់លោក​ ប៊ី​ គីណាល់​ កំពុងតែមានការចាប់អារម្មណ៍ពីទស្សនិកជន​ យ៉ាងខ្លាំង។

លោក គីណាល់ និយាយថា ផ្នែកចម្រៀង Original Song លោកផលិតបានចំនួន៤បទផងដែរ មានបទ «ស្នេហ៏កម្ម» បទ «មិនយល់ចិត្តខ្លួនឯង» ហើយសម្រាប់បទនេះផងដែរ លោកមាន MV រួចហើយ។ បទទី៣ «ស្នាមថើបចុងក្រោយ» និងបទទី៤ «រាំកន្រ្តា្តក់» ច្រៀងរួមជាមួយលោក ដេវីត ឆ័យ ដែលជាចង្វាក់ញាក់ និងត្រៀមចេញ MV នាដើមខែមីនានេះ។

លោកអះអាងថា បទទី៥ គឺបទលក្ខណៈ cover និពន្ធដោយលោក ចេកជាំ មានចំណងជើងថា «អស់សិទ្ធិក្បែរ» ក៏កំពុងចេញតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយមាននៅក្នុង YouTube ផងដែរ។ ក្រុម Green Hole Studio បន្តមានបទចម្រៀងហើយ និងផលិតវីដេអូអប់រំជាច្រើនទៀត ដើម្បីបម្រើអារម្មណ៍បងប្អូនខ្មែរយើង ដោយរំពឹងថា មិត្តអ្នកស្តាប់ជួយគាំទ្រ ដើម្បីរិះគន់កែលម្អឲ្យដើរទៅមុខតទៅទៀត។

ឈ្មោះ ប៊ី​ គីណាល់ រឺ B-kinal ស្រុកកំណេីតភូមិព្រៃធំឃុំ ទូកមាស ស្រុកបន្ទាយមាសខេត្តកំពត។ ទីលំនៅបច្ចុប្បន្ន រាជនី​ភ្នំពេញ។ បានប្រលូកចូលវិស័យសិល្បៈ​ រយៈពេលជាងមួយឆ្នាំ ធ្លាប់បានសម្តែង វីឌីអប់រំខ្លីៗ បាន២រឿង​ រឿងពាក់ពន្ធ័ និង កាអប់រំ សំរាប់រដូវចូលឆ្នាំខ្មែរ និង ភ្ជុំបុណ្យ៕