(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួសស្រាល៦នាក់ និងរបួសធ្ងន់១៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច៧គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងយានផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានមិនប្រកាន់ស្ដាំ, ល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាយានយន្ដ និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថារយៈ០៧ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានការណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន៦៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៤៧នាក់ រងរបួសស្រាលចំនួន៤៤នាក់ និងរបួសធ្ងន់ចំនួន៥៥នាក់៕