(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា,លោក ហួន លីហួរ, លោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារជាតិ និងប្រជាជនកម្ពុជាមិនឲ្យនរណាមកបំផ្លាញនោះឡើយ ដរាបណានៅមាន វត្តមានរបស់សម្តេច

២៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យស្រាវជ្រាវរកមូលហេតុឱ្យច្បាស់លាស់ ដែលនាំឱ្យកម្មករកម្មការិនីខ្មែរ ដួលសន្លប់ញឹកញាប់

៣៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យថ្នាក់ដឹកនាំរោងចក្រ កុំប្រមាថចំពោះកម្មករ កម្មការិនីខ្មែរ

៤៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សុខភាពរបស់សម្តេចកំពុងតែល្អប្រសើរមិនមានបញ្ហាអ្វីនោះទេ ហើយផ្ដាំទៅអ្នកដែលចង់ឲ្យសម្ដេចស្លាប់ថា ប្រយ័ត្នស្លាប់ខ្លួនឯង ព្រោះសម្ដេចមិនងាយសម្លាប់នោះឡើយ

៦៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហៅអ្នករិះគន់សម្ដេចថា​ មិនព្រមស្នើសុំម្ចាស់ផ្ទះមិនឲ្យដំឡើងថ្លៃផ្ទះឈ្នួលរហូតជាមនុស្ស «ល្ងង់» មិនចេះដឹងអី

៦៖ ប្រមុខការពារជាតិអាស៊ាន គាំទ្រសំណើររបស់ចិន ​ក្នុងការធ្វើលំហាត់លំហរសមុទ្រ​រវាងអាស៊ាន​-​ចិន

៧៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អំពាវនាវឲ្យអាជ្ញាធរ លុបបំបាត់ច្រករបៀងនានានៅតាមព្រំដែន ដែលជាមុខសញ្ញានាំទំនិញឆ្លងដែន និងនាំពលករឆ្លងដែនខុសច្បាប់

៨៖ គ.ជ.ប ជូនដំណឹងពីការផ្ដល់ការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយ, ការឃោសនាបោះឆ្នោតព្រឹទ្ធសភា នឹងចាប់ពីនៅថ្ងៃទី១០-ថ្ងៃទី២៣ ខែកុម្ភៈ

៩៖ ប្រធាន FIFA នឹងមកប្រជុំនៅកម្ពុជាថ្ងៃទី៩ ខែកុម្ភៈ ដោយមាន២០សហព័ន្ធមកពីទាំង ៥ទ្វីបចូលរួម

១០៖ តុលាការ​កំពូល​ បន្តសម្រេចឲ្យឃុំខ្លួន​ជនជាប់ចោទ​ ទេព​ វន្នី​ ដាក់ពន្ធនាគារដដែល រឿង​ប្រើ​ហិង្សា​លើ​សន្តិសុខ​របួស​ធ្ងន់​ពីរនាក់​

* ព័ត៌មានអន្តរជាតិ (World News)

១៖  ក្តៅគគុក! ទីក្រុងព្យុងយ៉ាង «ថ្កោលទោស​ការដុតរូប​ថត លោក គីម ជុងអ៊ុន និងទង់ជាតិ​កូរ៉េខាងជើង» ដោយក្រុមជ្រុលនិយមកូរ៉េខាងត្បូង...  

២៖ លោក គីម ជុងអ៊ុន «បញ្ជូនប្អូនស្រីបង្កើត ទៅកាន់កូរ៉េខាងត្បូង» ដើម្បីចូលរួមការបើកព្រឹត្តិការណ៍កីឡាអូឡាំពិក!

៣៖ គ្រោះ​រញ្ជួយដី​នៅតៃវ៉ាន់៖ មនុស្សស្លាប់កើនដល់ ០៧នាក់, បាត់ខ្លួន ៨៨នាក់ និងរបួស ២៥៤នាក់, ប្រទេសចិនស្ម័គ្រចិត្តផ្តល់ជំនួយ...!

៤៖ វៀតណាម ព្រមានពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវ ខណៈប្រទេសមួយនេះកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន

៥៖ ទីបំផុតប្រទេសឡាវ «បើកសម្ពោធ​មជ្ឈមណ្ឌលបណ្តុះបណ្តាល​ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដំបូងបំផុត» ដោយមានការជួយពីវៀតណាម!

៦៖ នៅសុខៗ «លោក ដូណាល់ ត្រាំ ទទូចឲ្យ​ក្រសួង​ការពារជាតិ រៀបចំ​​ក្បួនព្យុហយាត្រា​យោធា​ឲ្យធំសម្បើម​​» ក្រោយ​ពី​លោក...

៧៖ មកដល់ហើយ! «យន្តហោះ Drone តាក់ស៊ី ​ដំបូងបំផុតនៅចិន ចាប់ផ្តើម​ហោះសាកល្បង» តែអាចផ្ទុកបានតែ​មនុស្ស​ម្នាក់...

៨៖កូរ៉េខាងជើង​ព្រមាន​កូរ៉េខាងត្បូងទុកមុន៖ «បើហ៊ានធ្វើសម​យុទ្ធយោធាជាមួយអាមេរិក នោះការប្រឈមមុខ​ដាក់គ្នា នឹងផ្ទុះឡើងជាថ្មី...»

៩៖ កូរ៉េខាងជើង «ស្នើកូរ៉េខាងត្បូង​​ឧបត្ថម្ភប្រេង​ដល់​នាវាដឹកប្រតិភូ មកចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក...»  

១០៖ របាយការណ៍ក្តៅ៖ មនុស្សម្នាក់​រងការបាញ់ប្រហារ​រៀងរាល់ពីរម៉ោង ក្នុងទីក្រុង​រីយ៉ូ, ប្រេស៊ីល ខណៈ​ប៉ូលិស​សរុប ១៣០នាក់ បាត់បង់​ជីវិតក្នុងការបង្ក្រាបបទល្មើសនៅ​ឆ្នាំ២០១៧...

១១៖អាមេរិក៖ CEO នៃសណ្ឋាគារ-កាស៊ីណូ​ធំមួយ «បង្ខំចិត្តលាលែង​ពី​តំណែង» ក្រោយ​មានរឿង​អាស្រូវចាប់​រំលោភបុគ្គលិក​ខ្លួនឯង...