Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីណែនាំពង្រឹងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់

07-02-2018 17:06

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង​ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

កិច្ចប្រជុំនោះ ត្រូវបានផ្ដោតសំខាន់ឲ្យ​យកចិត្តទុក និងពង្រឹងបន្ថែមនូវការងារសន្តិសុខទូទាំងខេត្ត ជាពិសេសចលនាសង្គ្រោះជាតិ ដែលញុះញង់បង្ករអសន្តិភាពដល់សង្គមជាតិ ដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានណែនាំឲ្យរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងផ្សព្វផ្សាយលិខិតពាក់ព័ន្ធនឹងការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងភូមិសាស្ត្រខេត្ត៕