(បាត់ដំបង)៖ ការប្រកួតបាល់ទាត់ធំជាងគេបំផុតនៅប្រទេសកម្ពុជា Tiger Street Football Festival 2018 ប្រចាំមណ្ឌល ខេត្តបាត់ដំបង បានបញ្ចប់យ៉ាងជោគជយ ដោយចាប់ផ្តើមបើកឆាកប្រយុទ្ធព្រឹកកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨នេះហើយនៅទីលានវាលបែកចានដោយមានក្រុមចូលរួមរហូតដល់ ៧៩ក្រុម។
នេះគឺជាការប្រកួតដ៏រំភើប និងភ័យរន្ធត់សម្រាប់ក្រុមនីមួយៗដោយសារចាប់ផ្តើមពីគូទីមួយរហូតដល់ចប់គឺចាញ់ធ្លាក់ និងឈ្នះឡើងវគ្គបន្ត។ ក្នុងការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពីរថ្ងៃ គេបានរកឃើញ ក្រុមជយលាភី ក្រុមជើងឯក PCO ទទួលបាន១,៥០០ដុល្លារអាមេរិក ក្រុមជើងឯករង FC Crown A ទទួលបាន១,០០០ដុល្លារអាមេរិក ក្រុមលេខ៣ យុវជនទួលតាឯក B ទទួលបាន៥០០ដុល្លារអាមេរិក ក្រុមលេខ៤ Forest FC ទទួលបាន២០០ដុល្លារអាមេរិក ក្រុមលេខ៥៖ Norea Team និងក្រុមលេខ៦៖ Fox Zone FC។
ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីលានអង្គរឃ្យុងយូ ទីរួមខេត្តសៀមរាប។
ដូច្នេះ សូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះ នៅខេត្តសៀមរាបឲ្យបានច្រើនកុះករ។
ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍ Tiger street Football Festival 2018 នៅខេត្តបាត់ដំបងសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ៕
សូមពិសាដោយការទទួលខុសត្រូវ!!