(ភ្នំពេញ)៖ តើថ្ងៃទី១៤កុម្ភះ លោកអ្នកទៅណា? មិនចាំបាច់គិតច្រើនទេ ប្រាកដជាទៅទស្សនា ការប្រគំតន្រ្តី Share the love concert ហើយ ដែលមានតារាល្បីៗដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា អេដា លោកថេណា SmallWorld SmallBand Mustache Band YTOMG Girl Dance Crew លោក សយ សេង ហួរ កញ្ញាសុភ័ក្រ្ដកុសុម៉ា លោកយ៉ារ៉ូ ពិសេសសូម្បីតែកូនប្រុសសំណព្វចិត្ត ទាំងពីររបស់លោក ព្រាប សុវត្ថិ និងជាCrush ក្នុងបេះដូងនារីខ្លះ គឺលោក សុវត្ថិ មុនី្នវណ្ណ និងលោក សុវត្ថិ មុន្នីនាគ ក៏នឹងបង្ហាញខ្លួន នៅលើវេទិកាប្រគំតន្រ្តី Share the love concert ផងដែរ។

តារាល្បីៗនិងក្រុមរាំទាំងនេះ នឹងមានការសម្តែងរួមគ្នាជាពិសេស ដែលមិនធ្លាប់មានពីមុនមក នៅលើកឆាកប្រគំតន្ត្រី ដ៏ពិសេសនេះផងដែរ។

កុំភ្លេចណា Valentine Day ចូលរួមទស្សនា Share the love concert ដោយសេរី ដែលនឹងចាប់ផ្ដើមនៅម៉ោង ៦ល្ងាច ដល់ម៉ោង៩យប់ នៅបរិវេណខាងមុខ Exchange Square៕