(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា គ.ជ.ប នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ស្តីពីការឃោសនាឆោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ និងបណ្តឹងទាក់ទងនឹង ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។
បើតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ការឃោសនាបោះឆ្នោតនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប។
សម្រាប់ព័ត៌មានអំពីលក្ខខណ្ឌដែល គ.ជ.ប កំណត់ជូនគណបក្សនយោបាយ សូមអានសេចក្ដីជូនដំណឹងដែលខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖