(ភ្នំពេញ)៖ ក្រសូងអប់រំយុវជន និងកីឡា បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះ ប្រធានអង្គភាពអប់រំណា ដែលធ្វេសប្រហែសក្នុងការគ្រប់គ្រងវត្តមានបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា ក្រោមឱវាទមិនបានល្អ។
សេចក្តីណែនាំដែលក្រសួងអប់រំ ទើបបង្ហោះនៅលើ Facebook របស់ខ្លួននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការព្រមាននេះដើម្បីពង្រឹកការងារគ្រប់គ្រង និងវិន័យសម្រាប់បុគ្គលិកអប់រំ ដែលបម្រើការងារនៅតាមអង្គភាពចំណុះ ទីស្តីការក្រសួងអប់រំ និងកីឡា ព្រោះកន្លងមកក្រសួង បានពិនិត្យឃើញថា មានអង្គភាពមួយចំនួនមិនទាន់ បានអនុវត្តន៍ពេញលេញនៅឡើយនោះទេ។
សូមជម្រាបថា ថ្មីៗនេះ លោករដ្ឋមន្រ្តី ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសមួយ ដោយស្តីបន្ទោសដល់ មន្រ្តីនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្តរបស់ ក្រសួងអប់រំចំនួន២៤រូប ដែលមិនបានគ្រប់គ្រងមន្រ្តីក្រោមឱវាទ មកបំពេញការងារជាប់លាប់៕
សូមអានខ្លឹមសារណែនាំ ទាំងស្រុងខាងក្រោម៖