(ភ្នំពេញ)៖ តុលាការ​កំពូល​ នៅថ្ងៃទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ បើក​សវនាការ​រឿង​ជនជាប់ចោទ ​ទេព​ វន្នី​ ពាក់ព័ន្ធ​ករណី​ប្រើអំពើហិង្សាលើសន្តិសុខពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់។

យោង​តាម​ដីកា​បង្គាប់​ឱ្យ​យក​ខ្លួន​របស់​តុលាការ​កំពូល​ ដែល​ភ្នាក់ងារ​អង្គភាព​ព័ត៌មាន​ Fresh News ទទួល​បានបង្ហាញ​ថា​ ជនជាប់ចោទ​ ទេព​ វន្នី​ អាយុ​៣៥ឆ្នាំ​ ជាប់ចោទ​ពីបទ​ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​» ប្រព្រឹត្ត​នៅ​ចំណុច​ខាង​កើត​វិមាន​ឯករាជ្យ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ កាលពី​ថ្ងៃទី​១៣​ ខែ​មិនា​ ឆ្នាំ​២០១៣​។

កន្លង​មកសាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​សាលាឧទ្ធរណ៍​ បាន​ផ្តន្ទា​ទោស​ជនជាប់ចោទ​ ទេព​ វន្នី​ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ​ ពី​បទ​ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​» តាម​មាត្រា​២១៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ប៉ុន្តែ​ជនជាប់ចោទ​ ទេព​ វន្នី​ មិន​សុខ​ចិត្ត​ទើប​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​៕