(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា យ៉ង់ សក្គុណា និងអ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ ភ្នំពេញពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី
២៖ សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យសមត្ថកិច្ចទាំងអស់ឃ្លាំមើលឱ្យដិតដល់ពីសកម្មភាពចលនាសង្គ្រោះជាតិ ព្រោះចលនានេះបង្កើតឡើងដើម្បីបំផ្លាញជាតិ
៣៖ លោក ឈឹម ផលវរុណ៖ ចៅក្រមសាកសួរលោកតែរឿងដែលធ្លាប់ធ្វើការ ក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សជាមួយ លោក កឹម សុខា
៤៖ រដ្ឋមន្រ្តីអប់រំស្តីបន្ទោសដល់មន្រ្តី ២៤រូប នៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត ដែលមិនបានគ្រប់គ្រងមន្រ្តីក្រោមឱវាទ មកបំពេញការងារជាប់លាប់ គ្រាបណ្តេញលោក រ៉ុង ឈុន
៥៖ នាយឧត្តមសេនីយ៍ នេត សាវឿន៖ សភាពការណ៍សន្ដិសុខឆ្នាំ២០១៧ មានភាពល្អប្រសើរ ដោយរាជរដ្ឋាភិបាលបញ្ចៀសបាននូវអំពើភេវកម្ម ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស
៦៖ ឥណ្ឌូនេស៊ី ឯកភាពបញ្ជូនអ្នកសង្កេតការណ៍ ដើម្បីចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជា ក្នុងខែកក្កដា ខាងមុខនេះ
៧៖ ចិនដណ្តើមតំណែងពីបារាំង ក្លាយជាប្រទេសទិញអង្ករពីកម្ពុជា ច្រើនជាងគេបំផុតរយៈពេល៣ឆ្នាំចុងក្រោយជាប់ៗគ្នា!
៨៖ រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួងត្រៀមរៀបចំបុណ្យទន្លេលើកទី៤ នៅខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៩-១១ ខែមីនា
* ព័ត៌មានអន្តរជាតិ (World News)
១៖ ហូឡង់ សម្រេចជាផ្លូវការដកឯកអគ្គរដ្ឋទូត ចេញពីតួកគី
២៖ ព័ត៌មានក្តៅ! ប៉ូលិសម៉ាល់ឌីវ «ចាប់ខ្លួនប្រធានតុលាការកំពូល» ស្របពេលដែលវិបត្តិនយោបាយ លើប្រជុំកោះនេះកាន់តែក្តៅគគុក!
៣៖ មហាយក្សចិន «ប្រកាសជោគជ័យលើការធ្វើតេស្ត ប្រព័ន្ធស្ទាក់ចាប់មីស៊ីល» និងអះអាងថា គ្រាន់តែជាការត្រៀមការពារខ្លួន
៤៖ ទម្លាយព័ត៌មានសម្ងាត់៖ លុយឌីជីថលជប៉ុនដែលបាត់ចំនួន ៥២០លានដុល្លារ គឺសង្ស័យត្រូវបានលួចដោយក្រុម Hackers កូរ៉េខាងជើង
៥៖ ទីបំផុតក្រុមហ៊ុន Boeing បញ្ចេញយន្តហោះថ្មីបំផុត 737 MAX 7 ដើម្បីប្រជែងនឹងក្រុមហ៊ុន Airbus!
៦៖ មហាយក្សឥណ្ឌា «ប្រកាសជោគជ័យ លើការបាញ់តេស្តមីស៊ីល-នុយក្លេអ៊ែរ» ក្រោយចិនទើបប្រកាសជោគជ័យ លើតេស្តប្រព័ន្ធស្ទាក់ចាប់
៧៖ អ្នកជំនាញព្រមាន៖ គោលនយោបាយនុយក្លេអ៊ែរថ្មីរបស់ ដូណាល់ ត្រាំ គឺជាផែនការមេ សម្រាប់ធ្វើសង្គ្រាមនុយក្លេអ៊ែរ
៨៖ ទីបំផុតប្រជាពលរដ្ឋអេក្វាឌ័រ «បោះឆ្នោតគាំទ្រ ការកំណត់អាណត្តិប្រធានាធិបតី» ដោយមានការគាំទ្រ ពីប្រធានាធិបតីកំពុងកាន់អំណាចផ្ទាល់! ៕