(កំពង់ចាម)៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ​អធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតបានថ្នាំញៀនជិត៥០កញ្ចប់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ការបង្ក្រាបនេះត្រូវបាន​ឡើង ក្នុងភូមិឈើទាល ឃុំផ្តៅជុំ ​​ស្រុកជើងព្រៃ ដែលដឹកនាំដោយលោក​វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់​។

លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានឃាត់ខ្លួនទី១៖ ឈ្មោះ ​​រី​ មាស អាយុ៣៥ឆ្នាំ, ទី២៖ ឈ្មោះ​ ជា ឧត្តម ​អាយុ២៨ឆ្នាំ, ទី៣៖ ឈ្មោះ​ ម៉ើ ម៉ាក អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ​ ឡាន សុខឡាត់ អាយុ១៩ឆ្នាំ និងទី៥៖ ឈ្មោះ​ ឌន ឌុន អាយុ២១ឆ្នាំ ដកហូតបាន​ ម្សៅក្រាមពណ៌ស​៤៦​កញ្ចប់តូច ទូរស័ព្ទដៃ០៣គ្រឿង​ និងម៉ូត០២គ្រឿង។​

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕