(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៣៧៩គ្រឿង រកឃើញល្មើសច្បាប់៥៤៧គ្រឿង (ម៉ូតូ៨១ភាគរយ) អប់រំ៣២៣គ្រឿង និងផាកពិន័យ២២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៦ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,៨៨៩គ្រឿង អប់រំ៣០គ្រឿង និងផាកពិន័យចំនួន១៥១គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧១៨គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២១,៦៣៥គ្រឿង រកឃើញយានយន្តល្មើស ២,៨៦៧គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ១,៦២៣គ្រឿង និងផាកពិន័យ១,២៤៤គ្រឿង (ម៉ូតូ៨៣ភាគរយ)៕