(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ បានរៀបចំពិធីប្រគល់លិខិតសរសើរ ដល់បុគ្គលឆ្នើមរបស់ខ្លួន ក្រោមវត្តមានរបស់ សម្តេចព្រះរាម នរោត្តម បុប្ផាទេវី, លោកឧកញ៉ា ឈិន យ៉ុងសៀង នាយកប្រតិបត្តិក្រុមឆ្នោតកីឡាជាតិ និងអញ្ជើញធ្វើជាសាក្សីប្រកាសលទ្ធផលឆ្នោត Win6+ លើកទី៦ផងដែរ។
សូមបញ្ជាក់ថា លទ្ធផលឆ្នោត Win6+ នេះ បានប្រកាសដាក់សម្ពោធឲ្យដំណើការជាផ្លូវការ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ក្រុមហ៊ុន ហ្វ៊ុហ័ងគ្រុប ដោយមានការចូលរួមពីសំណាក់ លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមជាមួយវិនិយោគិន និងភ្នាក់ងារលក់យ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិ តែងតែចងចាំនូវការគាំទ្រ នៃកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលទទួលបាន ជោគជ័យនៅក្នុងបេសកកម្មរបស់កម្ពុជា ជានិច្ចកាលដើម្បីឧបត្ថម្ភព្រឹត្តិការណ៍កីឡាផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ដូចជាវិស័យកីឡាទូទាំងប្រទេស ការរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិជាដើម។ ក្រុមហ៊ុន សង្ឃឹមថានឹងខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការអភិវឌ្ឍកីឡានៅក្នុងប្រទេសកម្ពុជា។
សព្វថ្ងៃនេះ ក្រុមហ៊ុនឆ្នោតកីឡាជាតិ គឺជាក្រុមហ៊ុនតែមួយគត់ដែលបានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មិនតែប៉ុណ្ណោះក្រុមហ៊ុន ក៏បានចូលរួមលើកស្ទួយកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះការជាវឆ្នោតកីឡាជាតិ ក៏ដូចជាទ្រទ្រង់វិស័យកីឡាជាតិ ជាពិសេសដើម្បីបង្កើតកំណត់ត្រាថ្មីដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ផងដែរ៕