(បន្ទាយមានជ័យ)៖ នៅក្នុងឆ្នាំ២០១៧ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះ ចំនួន៣,១៨៨គ្រួសារ បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបូកសរុបនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្ទាយមានជ័យ។
លោក សាន ឃិត នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ថ្លែងថាថា លទ្ធផលការងារប្រចាំឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះសរុបចំនួន៣,១៨៨គ្រួសារ ក្នុងនោះ មានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧៦៤គ្រួសារ ជំនន់ទឹកភ្លៀងរហ័ស១,៥០៥គ្រួសារ គ្រួសារក្រី ក្រចំនួន៧៦៩គ្រួសារ ភ្លើងឆេះផ្ទះចំនួន២៨គ្រួសារ ជនពិការចំនួន៨៧គ្រួសារ គ្រួសារស្លាប់ដោយ លង់ទឹកចំនួន០៧គ្រួសារ គ្រួសាររងគ្រោះដោយរន្ទះបាញ់ចំនួន៦គ្រួសារ រងគ្រោះដោយផ្ទុះមីន ១គ្រួសារ និងឧបទ្វហេតុផ្សេងៗ ចំនួន២១គ្រួសារ ក្នុងនោះមានអំណោយពីថ្នាក់កណ្តាលចំនួន២,១ ១១គ្រួសារ សាខាចំនួន៨៨៤គ្រួសារ អនុសាខាចំនួន១៩៣គ្រួសារ។
លោក លី សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានថ្លែងថា សម្រាប់ទិសដៅឆ្នាំ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តប ន្ទាយមានជ័យ នឹងអនុវត្តតាមការណែនាំពីសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា
និងអនុវត្តតាមយុទ្ធសាស្គ្រឆ្នាំ២០១១ និង២០២០ របស់កាកបាទក្រហមកម្ពុជា ដែលមានទស្សនវិស័យរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌។
លោក លី សារី បានបញ្ជាក់ថា យើងត្រូវសម្រេចទិសដៅយុទ្ធសាស្គ្រទាំង៤ របស់កាកបាទក្រហមកម្ពុជា រួមានទី១៖ រួមចំណែកសង្គ្រោះជីវិតកសាងភាពធន់ទៅគ្រោះមហន្តរាយនិងវបត្តិផ្សេងៗ, ទី២៖ រួមចំណែកកាត់បន្ថយអាត្រាឈឺស្លាប់ នៃមាតានិងទារក និងអន្តរាគមន៍សុខភាពគ្រាអាសន្ន, ទី៣៖ លើកកម្ពស់គោលការគ្រឹះ តម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា, ទី៤៖ ពង្រឹង រក្សាកិត្តិនាមកាកបាទក្រហមកម្ពុជាជាសមាគមជាតិមានដំណើរការល្អ៕