(បន្ទាយមានជ័យ)៖ នាថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៨ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) សសៃមីធំ បាញ់កាញ់ សរសៃគុយទាយ បង្គា លើចំណីអាហារបរិភោគដើម្បីរកសារធាតុ ដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតនៅផ្សារត្រី ស្ថិតក្នុងភូមិសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបានឱ្យដឹងថា ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយឱ្យប្រប្រជាពលរដ្ឋ ទាំងអ្នកលក់ និងអ្នកទិញ បានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ និងគ្មានច្បាប់អនុញ្ញាត។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងបន្តថា ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីជំនាញបានចុះមកធ្វើតេស្តបឋម(Test Kit) ទៅលើចំណីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋនៅ ក្នុងផ្សារ ដើម្បីរកសារធាតុហាមឃាត់ ដូចជា៖ ដែលនាំមកពីប្រទេសថៃ មឹក បង្គា សរសៃគុយទាវ សណ្តែកបណ្តុះ ជ្រួកស្ពៃ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ហើយនៅក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានស្វែងរកការចរាចរណ៍លក់នៅលើទីផ្សារខេត្ត។
មន្ត្រីកាំកុងត្រូលប្រមូលបាន រួមមាន៖ កម្ទេចមី នំ ទឹកក្រូចដបតូចធំ ម្សៅគោជល់ និងមុខទំនិញចម្រុះជាច្រើនមុខទៀត។
សូមបញ្ជាក់ថា ក្នុងការធ្វើតេស្តបឋម (Test Kit) លើចំណីអាហារបរិភោគមួយចំនួន នៅក្នុងផ្សារត្រីនាឱកាសនោះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុហាមឃាត់ ដែលបង្កគ្រោះថ្នាក់ដល់ សុខភាពនោះទេ ក្នុងនោះបានទិញម៉ឺមខ្ទឹមស យកទៅពិនិត្យនៅឡាប៉ូផងដែរ៕