(ភ្នំពេញ)៖ ហាងកាហ្វេ អាម៉ាហ៊្សូន Amazon ថ្មីមួយទៀតហើយ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបើកសម្ពោធ គឺសាខាសណ្ឋារគារឋានសួគ៌ (Paradise Hotel) ដែលជាសាខាទី៨១ នៅទូទាំងប្រទេសកម្ពុជា។
បន្ទាប់ពីបើកលក់រយៈពេល២០ថ្ងៃកន្លងមក ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ហាងកាហ្វេថ្មីនេះ ទទួលបានការគាំទ្រយ៉ាងខ្លំាំងពីសំណាក់អតិថិជន។
សាខាទី៨១នេះ គឺស្ថិតនៅបណ្តោយ មហាវិថីព្រះមុន្នីវង្ស កែងហ្សាលដឺហ្គោល សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងឱកាសបើកសម្ពោធជាផ្លូវការ សាខាទី៨១ សណ្ឋាគារឋាសួគ៌ នៃហាងកាហ្វេ Amazon មានការចូលរួមពីសំណាក់លោក Chatchay Sang-Aroon នាយកផ្នែកទីផ្សារលក់រាយកាហ្វេ Amazon នៃក្រុមហ៊ុន PTT មកពីប្រទេសថៃ និងអ្នកស្រី លឹម ហ៊ុយងិញ (ហៅ ម៉ីតូច) ម្ចាស់ហាងកាហ្វេ Amazon សាខាទី៨១ សណ្ឋាគារឋាសួគ៌ នៃក្រុមហ៊ុន Sky Cafe។
លោកស្រី លឹម ហ៊ុយងិញ បានថ្លែងថា ហាងកាហ្វេ Amazon ជាកាហ្វេដែលទទួលចំណាត់ថ្នាក់ល្អ ប្រជាប្រិយភាពនៅប្រទេសថៃ។ ថ្មីៗនេះដោយសារតែមានការគាំទ្រ ហាងកាហ្វេ Amazon ក៏ពង្រីកទីផ្សាររបស់ខ្លួនមកកម្ពុជា មកទល់ពេលនេះ គឺមាន៨១ សាខាហើយ ដែលបានបើកដំណើរការជាស្ថាពរ។ នេះពិតជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកនិយមទទួលទានកាហ្វេ ជាមួយនឹងកន្លែងមានផាសុកភាពទៀតផង។
ម្ចាស់ហាងវ័យក្មេងរូបនេះបានបន្ថែមថា ហាងកាហ្វេ Amazon មួយនេះអាចទាក់ទាញអតិថិជន បានច្រើនជាងហាងកាហ្វេដទៃ ដោយសារតែលោកស្រី គិតថា ទីតំាំងនៅទីនេះជាចំណុចពិសេស ប្រជាពលរដ្ឋងាយនឹងឃើញផ្លាកសញ្ញា ការតុបតែងមានលក្ខណៈដូចក្នុងផ្ទះ មានសន្តិសុខ ជួយសម្រួលកន្លែងដាក់យានយន្ត ជាពិសេសទាំងតម្លៃកាហ្វេ និងអាហារ គឺសមរម្យ ហើយគុណភាពក៏ល្អដាច់គេ ក្នុងរាជធានីភ្នំពេញ ទើបជំរុញឲ្យលោកស្រីហ៊ាន បោះវិនិយោទុនក្នុងទឹកប្រាក់ជិត២០ម៉ឺនដុល្លារដូច្នេះ ដើម្បីបើកជំនួញមួយនេះឲ្យជោគជ័យ។
លោក Chatchay Sang-Aroon បានឲ្យដឹងថាហាងកាហ្វេ Amazon សាខាទី៨១ មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទំាងជាទីកន្លែងសម្រាប់ និស្សិត និងមន្ត្រីរាជការ សម្រាកលំហែខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្តទំាងជាលក្ខណៈមិត្តភាព និងការងារទៀតផង។
លោកបាន បន្តទៀតថា មិនត្រឹមតែមានការគាំទ្រខ្លាំងពីអតិថិជនប៉ុណ្ណោះទេ តែលោកចង់ឲ្យដៃគូ សហការទាំងអស់មានភាពជោគជ័យជាមួយគ្នាដែរ ក្នុងការប្រកបអាជីវកម្មកាហ្វេដ៏ល្បី និងធំអស្ចារ្យមួយនេះ។
គួរបញ្ជាក់ថា ចាប់ពីថ្ងៃបើកសម្ពោធជាផ្លូវការនេះ រហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ហាងកាហ្វេ Amazon ថ្មីនេះ នឹងផ្តល់ជូននូវកម្មវិធីពិសេសដល់អតិថិជន គឺបញ្ចុះតម្លៃ២០% គ្រប់រសជាតិកាហ្វេទាំងអស់ផងដែរ៕