(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណ ទៅដល់អតិថិជនដែលតែងតែគាំទ្រ និងជាវនូវផលិតផល Obsidian និងភេសជ្ជៈ VHP ក្រុមហ៊ុនទាំងពីរបានរៀបចំកម្មវិធីប្រចាំឆ្នាំ២០១៨ ដោយបានអញ្ជើញអតិថិជន ទាំងអស់ចូលរួមក្នុងកម្មវិធីដ៏ធំនេះ ទាំងអតិថិជនក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តជាច្រើន ព្រមទាំងមានការចាប់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ជិត១៥០រង្វាន់ ដល់អតិថិជនផងដែរ។
ក្រុមហ៊ុនអប់ស៊ីឌាន ជាក្រុមហ៊ុនជំនាញខាងព្យាលបាលសក់ខូច, សក់ជ្រុះ, សក់បែកចុង, ស្បែកក្បាលមានអង្គែរ, សក់ឆេះជាដើម។ ចំណែឯភេសជ្ជៈ VHP ជាភេសជ្ជៈប៉ូវកំលាំងនាំចូលពីប្រទេសកូរ៉េ ដែលលក់ដាច់បំផុតតាមបណ្ដាប្រទេសជាច្រើន។
នាយកប្រតិបត្តិ Obsidian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃក្នុងការចូលរួមកម្មវីធីនេះ។ កម្មវិធីនេះធ្វើឡើងដើម្បីថ្លែងអំណរគុណអតិថិជន ដែលតែងតែគាំទ្រដល់ផលិផលទាំង២នេះ រហូតដល់ផលិតផលទាំង២នេះ ឈរជើងរឹងមាំលើទីផ្សារកម្ពុជា។
សូមបញ្ជាក់ថា ផលិតផល Obsidian ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ ដោយសារតែផលិផល Obsidian មានគុណភាពខ្ពស់ក្នុងការថែរក្សារសក់ ជាច្រើនប្រភេទសម្រាប់បុរស-នារី ដែលសុទ្ធសឹងតែចម្រាញ់ចេញភាគច្រើនពីរុក្ខជាតិតាម បច្ចេកទេសទំនើប និងគុណភាពខ្ពស់។ ផលិតផលអប់ Obsidian មានលក់នៅគ្រប់ទីកន្លែងដូចជា តាមផ្សារទំនើប ផ្សារ ឱសថស្ថាន សាឡន ហាងកែសម្ផស្ស និងកន្លែងជាច្រើនទៀតទាំងក្នុងរាជធានីភ្នំពេញ និងទាំង២៥ខេត្តក្រុង៕