(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា និងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលសកម្មភាពនេះតម្រូវឲ្យមានការ ផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណជា០៤ម៉ោងផងដែរ។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា៖ នៅថ្ងៃទី១៣ ខែកុម្ភៈខាងមុខនេះ រដ្ឋាករទឹកនឹងផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់សង្កាត់មិត្តភាព ខណ្ឌ៧មករារយៈពេលខ្លីប្រមាណជា០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង ១២៖០០នាទីយប់។ ចំណែកនៅថ្ងៃទី១៦ ខែកុម្ភៈខាងមុខ ក៏មានការផ្អាកការផ្គត់ផ្គង់ទឹក នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដោយមានរយៈពេលដូចគ្នាផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីប្រជូនដំណឹងរបស់រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ៖