(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រី នគរបាលជាតិ ក្រសួងមហាផ្ទៃ ចំនួន២៥រូប។
បើតាមព្រះរាជក្រឹត្យ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងដែរថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលបានដាក់ឲ្យចូលនិវត្តន៍ ទាំង២៥រូបនេះ មានថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ចំនួន៩រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ចំនួន១៦រូប។
សូមអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖