(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ីរយៈពេល៣ថ្ងៃកាលពីសប្តាហ៍កន្លងទៅនេះតបតាមការអញ្ជើញរបស់លោកស្រី រេដណូ ម៉ារស៊ូឌី រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ក្រៅពីជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីហើយនោះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអញ្ជើញចូលជួសម្តែងការគួរសមជាមួយលោក មូហាម៉ាត់ ជូសូហ្វ កាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ីផងដែរ។
ខាងក្រោមគឺជាលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងការបរទេសនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ៖