(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំសន្និបាត បូកសរុបដកបទពិសោធន៍កិច្ចប្រតិបត្ដិការរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅបន្ដ។
កិច្ចប្រជុំដែលធ្វើនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពីអគ្គស្នងការរង ប្រធាននាយកដ្ឋាន ស្នងការ ស្នងការរងរាជធានី-ខេត្តទាំង២៥ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា សម្រាប់ពិធីបិទអង្គសន្និបាតនេះ នឹងត្រូវធ្វើឡើងនៅរសៀលនេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៕