(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីអាកាសធាតុចុះត្រជាក់ជាលើកទី៤ ដោយបានបញ្ជាក់ថា អាកាសធាតុនៅកម្ពុជា បន្តចុះត្រជាក់រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាមួយនឹងការចុះត្រជាក់នេះ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រប់ស្ថានប័ន ជាពិសេសបងប្អូនកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន (ជួរភ្នំដងរែក) សូមរក្សាសុខភាពរបស់ខ្លួន៕