Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook របស់នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការអាជ្ញាធរអាវុធគីមី ត្រូវជនអនាមិកលួច (Hack) យកទៅប្រើប្រាស់ដើម្បីខ្ចីលុយគេ និងបង្ហោះព័ត៌មានផ្សេងៗ

05-02-2018 21:58

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានប្រកាសថា Account Facebook របស់លោកដែលមានឈ្មោះថា «Chey Son» ត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង (Hack) ហើយបានយកទៅប្រើប្រាស់ដោយទៅខ្ចីលុយគេ និងបង្ហោះព័ត៌មានមួយចំនួន បណ្តាលឲ្យមានការភ័ន្តច្រឡំ។

នាយឧត្តមសេនីយ៍ ជ័យ សុន បានសុំឲ្យអង្គភាពព័ត៌មាន Fresh News ចុះផ្សាយ ដោយលោកបានបញ្ជាក់យ៉ាងដូច្នេះថា «Facebook របស់ឈ្មោះ Chey Son ត្រូវបានជនអនាមិក Hack យកទៅប្រើប្រាស់។ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រាល់ការ Post រូប ឬផ្សព្វផ្សាយព័ត៌មានផ្សេងៗតាមរយៈ Acount Facebook ខាងលើ ខ្ញុំពុំទទួលស្គាល់ និងពុំទទួលខុសត្រូវឡើយ។ អាស្រ័យហេតុនេះ សូមអស់លោក លោកស្រី មេត្តាជ្រាប សូមអរគុណ»

សូមបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមិនតិចនោះទេ ត្រូវបានជនអនាមិកចូលវាយប្រហារ (Hack) យកទៅប្រើប្រាស់ខុសច្បាប់ តែភ្លាមៗនោះជនរងគ្រោះជាម្ចាស់ Account និង Page បានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញផងដែរ៕