(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក វង់ វុធ និងលោក អាន គុន្ធធារ៉ា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរឆ្អែតឆ្អន់ហើយនឹងភ្លើងសង្គ្រាម មិនត្រូវការសាកល្បងផ្លាស់ប្តូរអ្វីទៀតនោះទេ
២៖ តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនល្មើសទាំង៦នាក់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី
៣៖ ក្រសួងស្នើឲ្យក្រុមហ៊ុន Internet ទាំងអស់ បិទគេហទំព័ររបស់កាសែត The Cambodia Daily ដែលល្មើសច្បាប់មិនបង់ពន្ធជូនរដ្ឋ និងស៊ើបអង្កេតក្រុមហ៊ុន Internet ដែលមិនទាន់អនុវត្តន៍តាម
៤៖ រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួន៤ ជូនទៅគណៈកម្មការជំនាញ ត្រួតពិនិត្យមុននឹងអនុម័ត
៥៖ គណបក្សសញ្ជាតិកម្ពុជា ប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ រាជរដ្ឋាភិបាលកម្ពុជា
៦៖ ថ្ងៃទី០៩ កុម្ភៈ តុលាការកំពូលកាត់ទោស លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ
៧៖ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈតទៅ អគ្គនាយកដ្ឋានពន្ធដារ នឹងចុះផ្ដល់សេវាចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យដល់ផ្ទះ
៨៖ គ.ជ.ប ជូនដំណឹងពីការផុតកំណត់នៃការដាក់ពាក្យ និងទទួលពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ, អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៩៖ ក្រសួងបរិស្ថាន ចេញសេចក្ដីថ្លែងការណ៍ស្ដីពីករណីឃាតកម្ម លើមន្ដ្រីឧទ្យានុរក្ស មន្ដ្រីកងរាជអាវុធហត្ថ និងបុគ្គលអង្គការ WCS
១០៖ រឿងរ៉ាវខ្លះៗដែលលោកអ្នកមិនទាន់ដឹងពីឥទ្ធិពលនៃគម្រោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី នៅខេត្តកណ្តាល លើផ្ទៃដី២៦០០ហិកតា តម្លៃវិនិយោគ១៥០០លានដុល្លារ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ព័ត៌មានក្តៅ! រឿងក្តីពុករលួយកក្រើកវៀតណាម «ឈានដល់ការកាត់ក្តីលើកទីពីរ» ដោយមន្ត្រីធំៗត្រូវជាប់ពន្ធនាគារអស់មួយជីវិត និងច្រើនឆ្នាំ
២៖ ក្តៅគគុក! ប្រធានាធិបតីតួកគីប្រកាសដោយផ្ទាល់ថា «មនុស្សជិត ១,០០០នាក់ ត្រូវបានសម្លាប់» ដោយប្រតិបត្តិការយោធាក្នុងទឹកដីស៊ីរី
៣៖ ដង្កូវចេញពីសាច់! តុលាការអ៊ីរ៉ង់ «ផ្តន្ទាទោសជនក្បត់ជាតិ ដែលលួចស៊ើបការណ៍សម្ងាត់ឲ្យអាមេរិក ដាក់ពន្ធនាគារ ០៦ឆ្នាំ»
៤៖ កូរ៉េខាងត្បូងថ្លែងស្វាគមន៍ «ប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ប្រធានសភាកំពូលកូរ៉េខាងជើង» មកកាន់ពិធីបើកសម្ពោធ ព្រឹត្តិការណ៍កីឡាអូឡាំពិក
៥៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នឹងអាចជួបពិភាក្សាទ្វេភាគី ជាមួយប្រធានសភាកំពូលកូរ៉េខាងជើង
៦៖ អត្តពលិករុស្ស៊ី ១៥រូបដែលជាប់ពាក់ព័ន្ធសារធាតុប៉ូវកម្លាំង មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតកីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូងឡើយ
៧៖ មិនធម្មតា! សហរដ្ឋអាមេរិកកំពុងពិចារណា «រឹតបន្តឹងការនាំចូលប្រេងឆៅ ពីវេណេស៊ុយអេឡា» ទុកជាការព្រមានធំមួយ
៨៖ មហាយក្សឥណ្ឌា «កំពុងចរចាទិញ មីស៊ីលកម្ទេចរថក្រោះចំនួន ៣,០០០គ្រាប់» ពីប្រទេសអ៊ីស្រាអែល
៩៖ ប្រទេសអេក្វាឌ័រ «កំពុងសម្រេចថា តើគួរកំណត់ ឬមិនកំណត់អាណត្តិប្រធានាធិបតី» តាមរយៈការបោះឆ្នោតប្រជាមតិ!
១០៖ កូរ៉េខាងជើងបញ្ជាក់ថា «នឹងបញ្ជូនប្រតិភូជាន់ខ្ពស់តំណាងរដ្ឋាភិបាល ទៅចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិក នៅកូរ៉េខាងត្បូង» ៕