(ភ្នំពេញ)៖ ទីក្រុងស្អាតមានអនាម័យល្អ មិនត្រឹមតែធ្វើឲ្យបរិស្ថានរស់នៅរបស់យើងគ្រប់គ្នាមានផាសុខភាពប៉ុណ្ណោះទេ វាថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន តាមរយៈកំណើតភ្ញៀវទេសចរណ៍ផងដែរ។ ដើម្បីទទួលបានជោគជ័យក្នុងវិស័សទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការធ្វើឲ្យទីក្រុងស្អាត សេវាមានគុណភាពល្អនិងសុវត្ថិភាព។
ទន្ទឹមជាមួយគ្នានេះជានិច្ចជាកាលគេតែងសង្កេតឃើញ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែបានចូលរួមសកម្មភាពទីក្រុងស្អាត តាមរយៈការ ធ្វើអនាម័យ សំអាតបរិស្ថាន ជុំវិញគោលដៅដែលពួកគាត់ឈរជើងគ្រប់ពេលចុះបំពេញបេសកកម្ម។ ដូច្នេះសូមយើងទាំងអស់គ្នា ចូលរួមគាំទ្រនិងជំរុញចលនាទីក្រុងស្អាត ឱ្យបានសកម្មទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្នុងទីក្រុងយើង និងជំរុញកែលម្អមជ្ឈដ្ឋានរស់នៅរបស់យើងគ្រប់គ្នា ឱ្យកាន់តែល្អប្រសើរប្រកបដោយសុខដុមរមនា និងដើម្បីកិត្តិយសជាតិយើងទាំងអស់គ្នាផងដែរ។