(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៦៧០គ្រឿង រកឃើញល្មើសច្បាប់៤៦៧គ្រឿង (ម៉ូតូ៧៩ភាគរយ) អប់រំ៣៥៨គ្រឿង និងផាកពិន័យ១០៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែកុម្ភៈនេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៥ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន៦៩៩គ្រឿង អប់រំ៨៥គ្រឿង និងផាកពិន័យចំនួន១៥១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៥ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៨,២៦៥គ្រឿង រកឃើញយានយន្តល្មើស ២,៣២០គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ១,៣០០គ្រឿង និងផាកពិន័យ១,០២០គ្រឿង (ម៉ូតូ៧៩ភាគរយ)៕