ម្ចាស់ហាងសម្លៀកបំពាក់ «Mr.Man» បើកហាងកាហ្វេថ្មី ចាយទុនជាង ២០ម៉ឺនដុល្លារ បន្ទាប់ពីជោគជ័យ ក្នុងវិស័យសម្លៀកបំពាក់!
05-02-2018 14:45
(ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យលើផ្នែកជំនួញ ដោយបានបើកហាងសម្លៀកបំពាក់ មានយីហោឈ្មោះថា «Mr.Man» រួចមក ខណៈនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៨ ម្សិលមិញនេះ ម្ចាស់ហាងសម្លៀកបំពាក់ Mr.Man លោក Mao Bun Ratana បានសម្ពោធហាងកាហ្វេថ្មីមួយទៀតហើយ ដែលមានឈ្មោះថា «ANADO» ដែលចំណាយទុនរហូតដល់ទៅ ជាង ២០ម៉ឺនដុល្លារ។ នៅក្នុងនោះដែរ គេសង្កេតឃើញ មានការចូលរួម ពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើនរូប។
ទន្ទឹមនឹងនេះ ហាង«ANADO» មានបម្រើសេវាកម្ម ដូចជា ពេលព្រឹក មាន បម្រើសេវាកម្មកាហ្វេ, អាហារប៊ូហ្វេ មានតម្លៃ១០០០០រៀល មានច្រើនជម្រើស ច្រើនមុខ ហើយចាប់ពីម៉ោង ២ រសៀលទៅ មានអាហារសម្រន់ អាចកុម្ម៉ង់ បានតាមចំណង់ចំណូលចិត្ត មានច្រើនមុខ និងគ្រប់ជម្រើស ព្រមទាំងពេលល្ងាច មានក្រុមតន្ដ្រីករ ប្រគំឧបករណ៍យ៉ាងពីរោះរណ្ដំ សម្រាប់លេងកម្សាន្ត បម្រើអារម្មណ៍ ជាពិសេសអាចប្រារព្ធ ធ្វើពិធីខួបកំណើត និងកម្មវិធីជប់លៀង ជួបជុំមិត្តភក្ដិ ក្រុមគ្រួសារ នាឱកាសពិសេស បានទៀតផង។
អ្វីដែលកាន់តែពិសេជាងនេះទៅទៀត ហាងកាហ្វេ «ANADO» មានការតុបតែង រចនាយ៉ាងប្រណិត ការរៀបចំកន្លែង ប្រកបដោយផាសុកភាព អបដោយគ្រឿងបរិក្ខារ ទំនើបៗ ចំណែកឯសម្ភារៈប្រើប្រាស់ ក្នុងហាង មានអនាម័យល្អ មានរបៀបរៀបរយល្អ មិនធ្វើឲ្យអ្នកបរិភោគ មានការខកចិត្ត នោះឡើយ។
គួរបញ្ជាក់ផងដែរថា ហាង «ANADO» មានទីតាំងនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចស្តុបអូរឫស្សី កែងផ្លូវបត់ទៅសាលាបារាំង៕