(កំពង់ស្ពឺ)៖ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក នរ រតនៈវឌ្ឍនោ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ក្នុងនោះលោករដ្ឋលេខាធិការក្រសួងធម្មការ បានផ្តល់អំណោយចំពោះស្ត្រីសម្រាលកូនដែលមានជីវភាពលំបាកផងដែរ។
លោក នរ រតនៈវឌ្ឍនោ បានលើកឡើងថា ជានិច្ចជាកាលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកជំងឺហើយជីវភាពខ្វះខាត ក្នុងស្ត្រីដែលទើបសម្រាលកូន ត្រូវបានយកចិត្តទុកដាក់ទាំងការព្យាបាល និងឧបត្ថម្ភជួយទុក្ខធុរៈក្រុមគ្រួសាររំលែកនៅទុកលំបាក។
លោករដ្ឋលេខាធិការបានបន្តថា «ទន្ទឹមគ្នានិងការខ្វះខាតនានា រាជរដ្ឋាភិបាលខិតខំជំរុញឲ្យថ្នាក់មូលដ្ឋាន បន្តស្រាវជ្រាវចំពោះគ្រួសារជយបការខ្វះខាតទាំងផ្នែកជីវភាព និងធនធានដើម្បីធានាឲ្យបានដល់ទុក្ខលំបាកនានាចាំបាច់ចំពោះមុខ»។
ក្នុងចុះសួរសុខទុក្ខ លោករដ្ឋលេខាធិការ បានប្រគល់ផ្ទះ២ខ្នង ជូនប្រជាពលរដ្ឋក្នុងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មួយខ្នងផ្ទះមានទំហំ ៥ម×៦ម និងមួយខ្នងទៀតផ្ទះមានទំហំ៧ម×៨មផងដែរ៕