Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សំណាងហួស! មិនទាន់បានផឹកផង ត្រូវ៥ម៉ឺនដុល្លារ ពី Barrley Black បាត់!

05-02-2018 13:07

(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ បានឈ្នះរង្វាន់ធំ ៥ម៉ឺនដុល្លារ ពីស្រាបៀរស្តោតBarrley Black ពេលទើបតែគាស់កំប៉ុងទី១ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

លោក បូ កុម្ភៈ ដែលមានទីលំនៅបច្ចុប្បន្ននៅក្រុងតាខ្មៅ ខេត្តកណ្តាល បានរៀបរាប់ដោយកី្តសប្បាយរីករាយថា លោកទើបតែទទួលបានប្រាក់បន្ថែមបំណាច់ឆ្នាំ(Bonus)
ពីក្រុមហ៊ុន ដូច្នេះលោកក៏បបួលមិត្តរួមការងារបីនាក់ផ្សេងទៀតទៅញ៉ាំអីបន្តិចបន្តួច ពេលចេញពីធ្វើការ ដើម្បីអបអរការទទួលបាននេះ។

លោក កុម្ភៈបានរៀបរាប់ថា «ពេលគាស់Barrley Blackភ្លាម ខ្ញុំអត់ទាន់មើលក្រវិលកំប៉ុងទេ។ ខ្ញុំបានសួរទៅអ្នកលក់ថា តើរង្វាន់ធំពីស្រាបៀរនេះ អីគេ? អ្នកលក់ឆ្លើយថា
៥ម៉ឺនដុល្លារ! ពេលខ្ញុំចាប់ផ្តើមអ៊ុតមើលរង្វាន់ ខ្ញុំក៏ឃើញលេខសូន្យជាច្រើន! ខ្ញុំចាប់ផ្តើមភ័យអរៗ ក្រោយមកខ្ញុំក៏ឃើញលេខ៥ចុងក្រោយគេ។ ខ្ញុំអត់ទុកចិត្ត ក៏សួរអ្នកលក់
ទើបដឹងថា ខ្ញុំពិតជាត្រូវ៥ម៉ឺនដុល្លារមែន!»

លោក កុម្ភៈបានបន្តថា បន្ទាប់ពីត្រូវភ្លាម លោកបានយកក្រវិលកំប៉ុង និងសំបកកំប៉ុងដែលត្រូវរង្វាន់ទៅរក្សាទុកនៅផ្ទះសិន ទើបលោកត្រឡប់មកភោជនីយដ្ឋានវិញ
ដើម្បីជប់លៀងបន្តជាមួយមិត្តភក្តិ។

គូរបញ្ជាក់ផងដែរថា ស្រាបៀរស្តោត Barrley Black ចែករង្វាន់ធំរហូតដល់៥ម៉ឺនដុល្លារ ដែលសរុបជាទឹកប្រាក់៣លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ៕