(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ចេញសេចក្ដីប្រកាសព័ត៌មាន ការផុតកំណត់នៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈនេះ បញ្ជាក់យ៉ាងដូច្នេះថា៖
* ភ្នាក់ងារគណបក្សនយោបាយ ឈប់ទទួលពាក្យនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៧៖៣០នាទី
* អ្នកសង្កេតការណ៍ជាតិ ឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៧៖៣០នាទី
* អ្នកសង្កេតការណ៍អន្ដរជាតិ ឈប់ទទួលពាក្យនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៧៖៣០នាទី។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គំរូពាក្យសុំចុះឈ្មោះសម្រាប់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ ផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកទម្រង់បែបបទរបស់ខ្លួនពីគេហទំព័រ គ.ជ.ប www.necelect.org.kh។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមាននៅខាងក្រោមនេះ៖