Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងឱកាសខួបកំណើតគម្រប់៧៣ ឈានចូល ៧៤ឆ្នាំ

05-02-2018 09:32

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសខួបកំណើត គម្រប់៧៣ឈានចូល៧៤ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

ក្នុងសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន ជូនពរយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យគុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬទ្ធិបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ សូមព្រះអង្គរតាមជួយថែរក្សាអភិបាលប្រោះព្រំ សព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទាំងស្រុង៖