(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសខួបកំណើត គម្រប់៧៣ឈានចូល៧៤ឆ្នាំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្នុងសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង បានគោរពជូនពរយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមប្រសិទ្ធពរជ័យសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕
សូមអានសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទាំងស្រុង៖