(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ស៊ីណា មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុកឡាវ និងគណៈប្រតិភូបានមកដល់កម្ពុជាហើយ ដើម្បីមកបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ។
គណៈប្រតិភូឡាវ ACU ឡាវ នឹងជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន ACU កម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែក។
នៅក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូ ACU គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រសួងទំនាក់ទំនងរដ្ឋសភា និព្រឹទ្ធសភា និងអធិការកិច្ច អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ច្រកចេញចូលតែមួយនៃសាលាខណ្ឌចំការមន រាជធានីភ្នំពេញ រួមជាមួយស្ថាប័នរដ្ឋមួយចំនួនទៀតផងដែរ។
សូមរំលឹកថានេះ ជាដំណើទស្សនកិច្ចលើកទី២ របស់គណៈប្រតិភូ ACU ឡាវមកកម្ពុជា បន្ទាប់ពីស្ថាប័ន ACU នៃកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្តីអំពីការប្រឆាំអំពើពុករលួយជាមួយអាជ្ញាធរអធិការកិច្ចរដ្ឋ នុប្រឆាំងអំពើពុករលួយ នៃសាធារណរដ្ឋប្រជាមានិតឡាវ នៅទីក្រុងវៀងច័ន្ទ កាលពីឆ្នាំ២០១៤ កន្លងទៅ៕