(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,០៩៦គ្រឿង រកឃើញល្មើសច្បាប់៣០៥គ្រឿង (ម៉ូតូ៧៨ភាគរយ) អប់រំ១៣៤គ្រឿង និងផាកពិន័យ១៧១គ្រឿង។ នេះបើតាមរបាយការណ៍ប្រចាំថ្ងៃរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៤ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន១,៥៤១គ្រឿង អប់រំ១៤៩គ្រឿង និងផាកពិន័យចំនួន១៩៥គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៥២១គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកុម្ភៈនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៥,៥៨៦គ្រឿង រកឃើញយានយន្តល្មើស ១,៨៥៣គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ៩៤២គ្រឿង និងផាកពិន័យ៩១១គ្រឿង (ម៉ូតូ៧៧ភាគរយ)៕