(ភ្នំពេញ)៖ ហាងកាហ្វេល្បីឈ្មោះ ​អារ៉ាប៊ីធា «ARABITIA» ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP Group នឹងចាប់ផ្តើមលក់ជាផ្លូវការហើយ សម្រាប់ការបើកដំណើរការ សាខាផ្សារបែកចាន​ នាពេលឆាប់ខាងមុខនេះ​ ដើម្បីបំពេញសេចក្ដីត្រូវការ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរ ​គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែល និយមចូលចិត្ត ពិសារកាហ្វេ ពិភាក្សាការងារផ្សេងៗ។

ជាការពិតណាស់ កាហ្វេអារ៉ាប៊ីធា «​ARABITIA» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាកលំហែខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្ត ទាំងជាលក្ខណៈមិត្តភាព និងការងារ ផងដែរ។

តំណាងហាងកាហ្វេ «​ARABITIA» បានថ្លែងឲ្យដឹងថា ទោះបីសព្វថ្ងៃនេះ ​មានហាងកាហ្វេម៉ាកល្បីៗ ជាច្រើនរីកដុះឡើង ដូចផ្សិត​ក៏ដោយ ក៏ហាងកាហ្វេ អារ៉ាប៊ីធា នៅតែរក្សារបាននូវប្រជាប្រិយភាព និង​លក់ដាច់បំផុតនៅប្រទេសថៃ។ ហាង កាហ្វេ អារ៉ាប៊ីធា សាខាផ្សារបែកចាន ទីតាំងស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ​៤​ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នូល ខេត្តកណ្ដាល ទល់មុខរោងចក្រចំណីសត្វ ស៊ី ភី (C.P Cambodia Co.,Ltd)។

ជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះ កាហ្វេ អារ៉ាប៊ីធា «​ARABITIA» ​ក៏មាន​នូវប្រម៉ូសិនពិសេសៗ ​គឺទិញ មួយកែវ ថែមជូន មួយកែវ និងគ្រប់ផលិតផលទាំងអស់ ដែលរួមមាន កាហ្វេ អាហារសម្រន់ Fast Food and Bakery ជាដើម។ ​ប្រម៉ូសិនពិសេសនេះ ធ្វើឡើងចាប់ពី ថៃ្ងទី០៥​ រហូតដល់ ថ្ងៃទី១៤កុម្ភៈ ឆ្នាំ ២០១៨ នេះ។

សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ចូលរួមគាំទ្រ និងចូលទទួលទានកាហ្វេ អារ៉ាប៊ីធា «​ARABITIA» សាខាបែកចាននេះទាំងអស់គ្នា​ បន្ទាប់ពីការបើកដំណើរការឆាប់ៗនេះ! សូមអញ្ចើញចូលរួមដោយរីករាយ​..!។

សម្រាប់ព័ត៌មានបន្ថែមពី «​ARABITIA» សូមចូលទៅកាន់ផេកហ្វេសប៊ុក Arabitia CAFE Cambodia និងសម្រាប់ព័ត៌មានពីការទិញ Franchies សូមទាក់ទងលេខ ០១៧ ៧៤៥ ៧៤៥ ៕