(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្ររបស់ប្អូនៗសិស្សានុសិស្សកម្រិតបឋមសិក្សា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បឋមសិក្សាសាខាបឹងកេងកង បានប្រារព្ធកម្មវិធីតាំងពិព័រណ៍ សមិទ្ធផលស្នាដៃសិស្ស (Exit Point Exhibition) ប្រចាំឆមាសទី១របស់ខ្លួន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ។

តាមរយៈសក្តានុភាព និងភាពល្បាញល្បីរបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ កម្មវិធីដ៏វិសេសវិសាលនេះ ទទួលបានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់អាណាព្យាបាលសិស្ស មិត្តភក្តិ បងប្អូន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលរឹតតែញ៉ាំងឱ្យកម្មវិធីនេះ ប្រព្រឹតិ្តទៅប្រកប ដោយភាពជោគជ័យ និងផ្តល់ជាមោទនភាពយ៉ាងល្អប្រសើរបំផុត សម្រាប់ប្អូនៗ សិស្សានុសិស្សរបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ  ចាប់ពីថ្នាក់ទី១ ដល់ទី៦ ឱ្យកាន់តែមានទំនុកចិត្ត ភាពស្វាហាប់ វាងវៃ   និងមានសេចក្តីអំណរ ក្នុងភាពជោគជ័យនៃការប្រឹងប្រែងរបស់ខ្លួន រយៈពេលជាង មួយឆមាសកន្លងមកនេះ។

សូមបញ្ជាក់ថា គុណភាពដ៏ពិតប្រាកដ និងការចែករំលែកបែបផ្នត់គំនិតជាសកល ដ៏ទូលំទូលាយនេះ ជាការប្តេជ្ញាចិត្តមួយដែល សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បានកំពុងប្រឹងប្រែង និងបន្តសាបព្រោះ ដើម្បីអនាគតកុមារដែលជាទំពាំងស្នងឬស្សីដ៏រឹងមាំ ហើយកម្មវិធីនេះ ក៏ទទួលបានការគំាទ្រ និងឧបត្ថម្ភធំ ពីក្រុមហ៊ុនសូនិនអចលទ្រព្យ ហាងកាហ្វេE&M  ទាវ Boutique Hotel  និងក្រុមហ៊ុន AYRA  ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំពីធីតាំងពិព៌ណនេះ។  

គោលបំណងនៃកម្មវិធីដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងសម្រាប់មាតាបិតា អាណាព្យាបាលសិស្សក្នុងគោលបំណងពីរសំខាន់ គឺដើម្បីជ្រើសរើសសាលាដែលមានកម្រិតស្តង់ដាអន្តរជាតិ ដើម្បីឲ្យបុត្រធីតាសិក្សា អាចអញ្ជើញចូលរួមទស្សនា និង សិក្សាបន្ថែមពីកម្មវិធីសិក្សារបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ដែលប្រើប្រាស់កម្មវិធី IPC សម្រាប់ថ្នាក់បឋមសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាជាតិ ស្របតាមក្រសួងអប់រំយុវជន និងកីឡា និងដើម្បីណែនាំជូលដល់អស់លោក លោកស្រី មាតាបិតា អាណាព្យាបាលសិស្ស ទាំងអស់នូវកម្មវិធីមធ្យមសិក្សា ដែលសាលានឹងចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នាំសិក្សា២០១៨-២០១៩ ខាងមុខនេះ ដោយសាលានឹងប្រើកម្មវិធីសិក្សារបស់ Cambridge។

លោកស្រី ម៉ាលីហ្សា ឃ្លុស ដែលជានាយិកា សាលាហ៊ែរ៉ុដស៍ អន្តរជាតិ  ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រី មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួម និងផ្តល់ទំនុកចិត្តលើ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ។

លោកស្រីប្តេជ្ញាចិត្តថា នឹងរក្សាធានា នូវគុណភាពនៃការអប់រំរបស់ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ ឲ្យកាន់តែប្រសើរឡើង និងបន្តពង្រឹង សាលាហ៊ែរ៉ុដស៍ អន្តរជាតិ  ឱ្យក្លាយជាគ្រឹះស្ថានអប់រំឈានមុខគេនៅកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់លើ គុណភាព សុខមាលភាព សុវត្ថិភាព និងភាពរីកចម្រើនលូតលាស់ របស់សិស្សានុសិស្សជាចម្បង។   

គួរបញ្ជាក់ដែរថា ដោយទទួលបានភាពជឿជាក់ និងទំនុកចិត្តពីសំណាក់មាតាបិតា អាណាព្យាបាលសិស្សជាច្រើន សាលាហ៊ែរ៉ុដស៍ អន្តរជាតិ បានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ចំនួន៣សាខា៖ សាខាបឹងកេងកង១ (មតេ្តយ្យសិក្សា) សាខាទួលស្វាយព្រៃ (មតេ្តយ្យសិក្សាដល់បឋមសិក្សា) និង សាខាបឹងកេងកង១ (បឋមសិក្សាដល់មធ្យមសិក្សា) ។

សម្រាប់ការចុះឈ្មោះថ្នាក់បឋមសិក្សា នៅឆមាសទី២នេះ និងមធ្យមសិក្សាសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ សាលាហ៊ែរ៉ុដស៍ អន្តរជាតិ មានការបញ្ចុះតម្លៃ ជាកញ្ចប់ជាពិសេស ដែលនឹងធ្វើការផ្តល់ជូនលោកអ្នក ចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨!

លោកអ្នក អាចធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ័៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់ព័ត៌មានលម្អិត និងការចូលទស្សនាសាលា ៕