(ភ្នំពេញ)៖ ក្រុមហ៊ុន គង់ នួន គ្រុប ជាក្រុមហ៊ុននាំចូលផ្ដាច់មុខផលិតផលសំបករថយន្តម៉ាក Bridgestone ដែលមាន គុណភាពខ្ពស់ និងឈានមុខគេនៅលើទីផ្សារប្រទេសកម្ពុជា បាននាំចូលសំបកកង់ Bridgestone ក្រឡាថ្មី Ecopia Ep300 និង Alenza 001 ដើម្បីឆ្លើយតបតាមការវិត្តន៍ និងត្រូវការខ្ពស់របស់អតិថិជន។
លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានថ្លែងថា តាមការឆ្លងកាត់រយៈពេលជាង២៤ឆ្នាំកន្លងមក ក្រុមហ៊ុនបានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយសំបកកង់ម៉ាក Bridgestone ទូទាំងកម្ពុជា។ Bridgestone ជាសំបកកង់ប្រកបដោយគុណភាពលំដាប់ខ្ពស់ នាំមកនូវសុវត្ថិភាពផាសុខភាពសន្សំសំចៃ ជាប់ ស្វិត មិនងាយសឹក ធានាបានគ្រប់ស្ថានភាពផ្លូវ ហើយដែលជាតម្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋយើង។
លោកបន្ដថា «យើងដឹងហើយថាសេដ្ឋកិច្ចរបស់កម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចម្រើន គួរឲ្យកត់សម្គាស់ ហើយជីវភាពរបស់ប្រជាជនខ្មែរ ក៏កាន់តែមានភាពល្អប្រសើរ និងកាន់តែស៊ីវិល័យ ដោយឃើញអំពីសភាពការដ៏ល្អនេះ ទើបក្រុមហ៊ុនសម្រេចនាំចូលបន្ថែម ពិសេសនូវសំបកកង់រថយន្តម៉ាក Bridgestone ក្រឡា Ecopia EP300 និង Alenza 001 ដើម្បីឲ្យស័ក្ដិសមទៅនឹង រថយន្តទំនើបៗទាន់សម័យ»។
លោកបន្ដថា សំបកកង់ម៉ាក BRIDGESTONE Ecopia EP300 ជាក្រឡាថ្មី ដែលជាបច្ចេកវិទ្យាចុងក្រោយ មានគុណភាពខ្ពស់ និងលក្ខណៈពិសេសជួយឲ្យរថយន្តមានលំនឹងល្អ ក្នុងការបើកបរល្បឿនលឿន ទោះស្ថិតក្នុងស្ថានភាពផ្លូវដែលមានសំណើមក៏ដោយ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការជាន់ហ្វ្រាំងដែលអាចឲ្យរថយន្តឈប់បានភ្លាមៗ ក្នុងរយៈពេលចំងាយជិតបំផុត ជៀសផុតពីឧបសគ្គដែល កើតឡើងនៅខាងមុខ មិនតែប៉ុណ្ណោះវានាំមកនៅ ផាសុខភាពសោភ័ណភាព សន្សំសំចៃ និងគ្មានផលប៉ះពាល់បរិស្ថាន។សំបកកង់ Bridgestone Alenza 001វិញ ត្រូវបានរចនាឡើងសក្ដិសមឥតទាស់ ទាំងគុណភាពសុវត្ថិភាពសោភណ័ភាពជាមួយការរស់នៅបែបភាពស៊ីវិល័យ ជាមួយរថយន្តស៊េរីទំនើបៗប្រភេទ SUV ដូចជា Lexus 570, Posche និង Rangrover ជាដើម។
គួររម្លឹកថា ក្នុងឱកាសបើកសម្ពោធសំបកកង់រថយន្ត Bridgstone ក្រឡាថ្មី ECOPIA EP300& ALENZA 001 នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នាសណ្ឋាគារ Intercontinental ក៏មានការប្រគល់ពានរង្វាន់កិត្តិយស ជូនដល់ដេប៉ូចែកចាយផលិតផល សំបកកង់ម៉ាក BRIDGESTONE ព្រមទាំងមានការពិសារភោជនីអាហារជុំគ្នា និងការចាប់ឆ្នោតផ្សងសំណាងផងដែរ ៕