(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជននៃក្រសួងធម្មការ និងសាសនា នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅកាលពីពេលកន្លងទៅ និងបញ្ចូលសមាជិកបក្សថ្មីចំនួន៣រូបថែមទៀត។
កិច្ចប្រជុំនេះ មានរយ:ពេល១ថ្ងៃ ដែលមានការចូលរួមពីប្រធាន ប្រធានសាខា និងសមាជិកគណបក្សប្រជាជនប្រមាណ ២២២នាក់ នៅសាលប្រជុំក្រសួងធម្មការ និងសាសនា។
ក្នុងកិច្ចប្រជុំខាងលើ ក៏មានការបញ្ចូលសមជិកថ្មី នៃគណបក្សប្រជាជនចំនួន ៣រូប ផងដែរ រួមមាន៖ លោក ប៉ែន វិបុល, លោក ណេត សំបូរ និងលោក ស៊ា សុខភ័ក្ត្រ ដែលជាត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការថ្មី នៃក្រសួងធម្មការ និងសាសនា ហើយមិនទាន់បានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ នេះបើតាមលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា៕