(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ផ្សារទំនើបវឌ្ឍនៈកាពីតាលបានរៀបចំកម្មវិធីការផ្តល់ជូនដ៏អសា្ចរ្យជូនដល់អតិថិជន ជាច្រើនសន្ធឹកសន្ឋាប់អបជាមួយការតុបតែងដ៏គួរអោយទាក់ទាញបែបប្រពៃណីចិន និងសកម្មភាពកំសាន្តផេ្សងៗទៀត ដូចជា ថតរូបស្អាតៗជាមួយទេវតានាំសំណាង និងការរៀបចំផ្ទាំងរូបភាពបែបប្រពៃណីចិនយ៉ាងល្អប្រណិត។

កម្មវិធីដ៏អស្ចារ្យនេះ ចាប់ពីថៃ្ងនេះ រហូតដល់ថៃ្ងទី១១ ខែមីនា ឆ្នាំ២០១៨! គ្រាន់តែជាវទំនិញក្នុងហាងល្បីៗណាមួយដែលបានកំណត់ក្នុងផ្សារទំនើបវឌ្ឍនៈកាពីតាលចាប់ពី១០០ដុល្លារឡើងទៅក្នុងមួយវិក្កយបត្រ អតិថិជនទាំងអស់នឹងទទួលបាននូវ ការចាប់ឆ្នោតផ្សងសំណាងភ្លាមៗ ដែលអាចមានឱកាសឈ្នះរង្វាន់ ជាច្រើនដូចជា៖

*អាំងប៉ាវជាប័ណ្ណទឹកប្រាក់ រហូតដល់ ១៦៨ដុល្លារ ឬអាចសន្សំប័ណ្ណនោះទុករហូតដល់តម្លៃដែលបានកំណត់ណាមួយ* (១៩៨ដុល្លារ ឬ ៣៨៨ដុល្លារ) ដើម្បីប្តូរយកសំបុត្រចូលរួម ពិធីជុំលៀងបែប EXCLUSIVE លេចធ្លោរលើអាកាស ជាន់ទី៣៧ ជាមួយការទទួលទានអាហារយ៉ាងឈ្ងុយឆ្ងាញ់ ដែលរៀបចំ យ៉ាងយកចិត្តទុកដាក់ពីមេចុងភៅ លំដាប់ថ្នាក់ពិភពលោក នៅ SORA SKY BAR, ROSEWOOD PHNOM PENH។

*បន្ថែមលើនេះទៀត រាល់កាវជាវទំនិញចាប់ពី៥០០ដុល្លារឡើងទៅក្នុងមួយវិក្កយបត្រ* លោកអ្នក នឹងទទួលបានការផ្តល់ជូនបន្ថែមភ្លាមៗ នូវតែTWG មួយប្រអប់រួមជាមួយការទទួលទាន តែថៃ្ងត្រង់ COUPLE TEA SET នាចុងសប្តាហ៍ នៅហាងតែTWG។

កាន់តែរីករាយជាងនេះ! អតិថិជន ក៏អាចចូលរួមនូវកម្មវិធីកំសាន្តបែបសប្បាយៗ ការប្រកួតថតរូប Selfie Contest ដើម្បីមានឱកាសទទួលបាន នូវវង្វាន់ធំជាប័ណ្ណទឹកប្រាក់រហូតដល់១៦៨ដុល្លារ។ ដោយគ្រាន់តែថតរូប Selfie របស់ខ្លួននៅផ្ទាំងរូបភាពតុបតែងបែបប្រពៃណីចិន រួចផ្ញើរមកកាន់ប្រអប់សារហ្វេសប៊ុករបស់ Vattanac Capital។ ហើយអ្នកដែលទទួលបានចំនួន LIKES ច្រើនជាងគេចំនួន៣នាក់ និងចំនួន SHARES ច្រើនជាងគេចំនួន៣នាក់ នឹងត្រូវជ្រើសរើសដើម្បីទទួលយករង្វាន់ជាប័ណ្ណទឹកប្រាក់ សម្រាប់ការជាវទំនិញក្នុងហាងល្បីៗណាមួយដែលបានកំណត់ក្នុងផ្សារទំនើបវឌ្ឍនៈកាពីតាល ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រកួតប្រជែង។

ការប្រកួតប្រជែងនេះចាប់ពីថ្ងៃនេះតទៅ! ថៃ្ងផុតកំណត់ដើម្បីបញ្ជូនរូប «Selfie Photo» គឺថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១១៖៥៩នាទីយប់។ អ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០១៨ ក្នុងទំព័រហ្វេកប៊ុករបស់ Vattanac Capital ហើយអ្នកនឹងត្រូវបានទាក់ទងឱ្យមកទទួលរង្វាន់ផ្ទាល់។

ផ្សារទំនើបវឌ្ឍនៈកាពីតាល គឺជាផ្សារប្រណិតដំបូងគេ ដែលសំបូរទៅដោយម៉ាកល្បីៗលំដាប់អន្តរជាតិ ព្រមទាំងមានសេវាកម្មផ្សេងៗដូចជា អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងនំបុ័ង និងហាងលក់សម្លៀកបំពាក់បុរសនារី ស្បែកជើង ខ្សែក្រវ៉ាត់ ក្រវ៉ាត់ក សម្លៀកបំពាក់កុមារ សម្ភារផ្ទះបាយ ហាងលក់វ៉ាលី កាបូប,ហាងលក់គ្រឿងអលង្កការ និងហាងលក់គ្រឿងសម្អាង។ បន្ថែមពីនេះក៏មាន ធនាគារ វឌ្ឍនៈ ការិយាល័យ ពេទ្យធ្មេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលកំពុងបម្រើសេវាកម្មដល់សាធារណៈជនទូទៅ។ ចំណែកសណ្ឋាគារលំដាប់ផ្កាយ៥ ROSEWOOD ចាប់ពីជាន់ទី២៥ ដល់ជាន់ទី៣៩ បំពាក់ទៅដោយសម្ភារៈ ប្រណិត ទំនើបៗ ដែលមានបន្ទប់ស្នាក់នៅសរុបចំនួន១៧៥បន្ទប់ ដែលគ្រោងបើកឲ្យដំណើរការឆាប់ៗ ខាងមុខនេះ។

ផ្សារទំនើប វឌ្ឍនៈ កាពីតាល មាននទីតាំងស្ថិតនៅ អគារ៦៦ ជាន់ទី១ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។
ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៣៨ ៨៨៨៕