(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំសៀមរាប នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សមាជិក-សមាជិកាគណបក្ស ក្នុងខេត្តសៀមរាប។

លោក ឃឹម ប៊ុនសុង បានថ្លែងថា អង្គមហាសន្និបាតទូទាំងប្រទេសលើកនេះ ដែលបានដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ គឺបានឆ្លងនូវខ្លឹមសារសំខាន់ៗ៤ រួមមាន៖
ទី១៖ គឺឆ្លងរបាយការណ៍បូកសរុប ការដឹកនាំរបស់គណបក្សសម្រាប់ឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨។
ទី២៖ ឆ្លងកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ដឹកនាំ ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។
ទី៣៖ គឺការណែនាំ ផែនការឆ្ពោះទៅការបោះឆ្នោត ជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា។
និងទី៤៖ គឺអង្គមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសដំណើរការបោះឆ្នោតជ្រើសរើសបំពេញបន្ថែម សមាជិកគណៈកម្មាធិការកណ្តាល ពីចំនួន៥៤៥រូប ដល់៨៦៥រូប បានន័យថាបន្ថែម៣៤២រូប។

លោក ឃឹម ប៊ុនសុង បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បានសម្រេចនូវសមទ្ធិផលថ្មីៗ ជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា ដូចជា ការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដំណោះស្រាយនយោបាយ និងវប្បធម៌។ សន្ទនាដើម្បីជំរុញការបង្រួបបង្រួមជាតិ រួមគ្នាជាកម្លាំង ការពារខឿនឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសសមិទ្ធិផលសង្គម អភិវឌ្ឍន៍ប្រទេស បម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋការដំឡើងប្រាក់ខែជូនដល់មន្រ្តីរាជការ និងកម្មកររោងច្រកជាដើម។

លោកអភិបាលខេត្ត បានបញ្ជាកើថា ចំពោះវិស័យសេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់៧% អតិផរណាត្រូវរក្សាឲ្យស្ថិតក្នុងរង្វង់៣,៥% អត្រាប្តូរប្រាក់រៀល មានស្ថិរភាព ហើយបានកំពុងចាកចេញផុតពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប៕